អគ្គលេខាធិការងអង្គការសហប្រជាជាតិ ទស្សនកិច្ចព្រះរាជបណ្ណាល័យហ្លួងម៉ែ នៃមជ្ឈមណ្ឌលមណ្ឌលឯកសារកម្ពុជា

នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ Alice Wairimu Nderitu អគ្គលេខាធិការងអង្គការសហប្រជាជាតិ និងជាទីប្រឹក្សាពិសេស ទទួលបន្ទុកការទប់ស្កាត់អំពើប្រល័យពូជសាសន៍ រួមទាំងគណៈប្រតិភូ ទស្សនកិច្ចព្រះរាជបណ្ណាល័យហ្លួងម៉ែ នៃមជ្ឈមណ្ឌលមណ្ឌលឯកសារកម្ពុជា ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា។

លោកជំទាវ Alice Wairimu Nderitu  អញ្ជើញទស្សនកិច្ចព្រះរាជបណ្ណាល័យហ្លួងម៉ែ នៃមជ្ឈមណ្ឌលមណ្ឌលឯកសារកម្ពុជានៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ គឺមួយថ្ងៃមុនពេលលោកជំទាវ អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកសន្និសីទលើកទី១ ស្តីអំពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» ៖ ការពារ និងឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ (អតីតសាលសវនាការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា) ដែលប្រព្រឹត្តឡើងពីថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

សន្និសីទលើកទី១ស្តីអំពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» នេះ រៀបចំដោយខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, មជ្ឈមណ្ឌលឯកសារកម្ពុជា និង សាលាច្បាប់ ប៊ីសលី នៃសាកលវិទ្យាល័យ ថេមផល សហរដ្ឋអាមេរិក និងឧបត្ថម្ភដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ និងគាំទ្រដោយ បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ។

អត្ថបទ ៖ សោម ប៊ុនថន ប្រធានក្រុមទស្សនាវដ្តីស្វែងរកការពិត

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖