ដំណើរជីវិតរបស់អ៊ំស្រី តូច ប៉ូលីន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

អ៊ំស្រី តូច ប៉ូលីន មានអាយុ៥៦ សព្វថ្ងៃគឺជាមេផ្ទះ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ កាលពីរបបខ្មែរក្រហមអ៊ំស្រីមានបងប្អូនស្រីចំនួនបីនាក់។ កាលជំនាន់នោះអ៊ំស្រី តូច ប៉ូលីន រស់នៅក្នុងកងកុមារ ខ្មែរក្រហមបានប្រើគាត់ឲ្យរែកដីដំបូកដាក់ក្នុងស្រែ។ ចំពោះរបបអាហារអ៊ំស្រី តូច ប៉ូលីន ប្រាប់ថា គាត់បានហូបឆ្អែត ប៉ុន្តែគាត់ក៏ជួបទុក្ខលំបាកដែរ ព្រោះក្នុងមួយថ្ងៃគាត់ត្រូវធ្វើការច្រើនម៉ោង និងមិនសូវបានឈប់សម្រាកប៉ុន្មានទេ។ គាត់ត្រូវក្រោកពីព្រលឹម​ទៅធ្វើការ ពេលយប់ទើបបានឈប់សម្រាក។

អ៊ំស្រី តូច ប៉ូលីន បានយល់ឃើញចំពោះការកាត់ទោសមេដឹកនាំខ្មែរក្រហមថាមានការសមស្របព្រោះបានផ្ដល់យុត្តិធម៌ដល់រូបគាត់ផ្ទាល់ ក៏ដូចជាប្រជាជនដទៃទៀតដែរ។ បន្ទាប់ពីការកាត់ក្ដីមេដឹកនាំខ្មែរក្រហមត្រូវបានបញ្ចប់អ៊ំស្រី តូច ប៉ូលីន មានបំណងចង់ឲ្យក្មេងៗជំនាន់ក្រោយសិក្សារៀនសូត្រអំពីប្រវត្តិសាស្រ្តខ្មែរក្រហមឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យរបបនោះវិលត្រឡប់មកវិញម្តងទៀត។ សព្វថ្ងៃ អ៊ំស្រី តូច ប៉ូលីន មានជំងឺប្រចាំកាយ គឺជំងឺលើសឈាមដោយសារកង្វះជីវជាតិ។ ក្រៅពីជំងឺលើសឈាម អ៊ំស្រី តូច ប៉ូលីន ក៏មានជំងឺក្រពះពោះវៀនដែរ។ សម្រាប់ការព្យាបាល​​​​​​​​​​​​ អ៊ំស្រី ប៉ូលីន បានជ្រើសរើសយកការពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។

អត្ថបទ ៖ នេន ស្រីមុំ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវស្តីអំពី «ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន»