នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ សមាគមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅឃុំគគរ គាំទ្រដោយមជ្ឈ មណ្ឌលឯកសារកម្ពុជា ចូលរួមប្រារព្ធទិវាជាតិនៃការចងចាំ ដោយបានរៀបចំពិធីបង្សុកូលឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហមនៅចេតិយរំឭកសម្រាប់សហគមន៍ និងដើម្បីរំឭកដល់អ្នកដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហមក្នុងសហគមន៍គគរ និងបង្កើនស្មារតីចងចាំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជាក្នុងកម្រិតមូលដ្ឋាន។
អត្ថបទខ្លី ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា