ការផ្តល់ជូនកញ្ចប់អនុស្សាវរីយ៍ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តកំពង់ចាម

អ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាប្រចាំខេត្តកំពង់ចាម ចាប់ផ្ដើមចុះសួរសុខទុក្ខនិងស្ដាប់រឿងរ៉ាវអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ដោយបានសម្ភាស បំពេញបែបបទស្ទង់មតិ ផ្តិតយករូបថតពីមូលដ្ឋាន និងកញ្ចប់អនុស្សាវរីយ៍ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលកំពុងតែរស់នៅក្នុងស្រុកចំនួន៤នៃខេត្តកំពង់ចាម រួមមាន៖ ស្រុកកំពង់សៀម ស្រុកកោះសូទិន ស្រុកកងមាស និងស្រុកស្ទឹងត្រង់។ អ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាប្រចាំខេត្តកំពង់ចាម នឹងបន្តអនុវត្តន៍កិច្ចការងាររបស់ខ្លួនសម្រាប់ខែកញ្ញានាពេលខាងមុខនេះ។

សូមអរគុណដល់អ្នកស្ម័គ្រចិត្តកម្ពុជា ប្រចាំខេត្តកំពង់ចាម គឺរួមមាន៖ ទូច វណ្ណេត, កែម សុភី, អំ ប៊ុននា, សាន ស្រីអូន, ញឹម សុវណ្ណ, ហ៊ីម ធីតា ម៉ៅ សូរិយា, មេន នឿន, ផល សឿន, ឈាន់ គីមឈុន, សាន រិទ្ធីកា, ផល សំភស់ និង អេង វណ្ណនីកា ដែលបានអនុវត្តន៍កិច្ចការងារកន្លងមក។

អត្ថបទ និងរូបថត៖ ស៊ាង ចិន្តា នាយកមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម

 

អត្ថបទផ្សេងទៀត៖