របបខ្មែរក្រហមបានប្រព្រឹត្តការបំពារបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅក្នុងសតវត្សរ៍ទី២០

របបខ្មែរក្រហមបានប្រព្រឹត្តការបំពារបំពាន​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​​សតវត្សរ៍ទី២០ ដែល​បណ្តាល​ឲ្យ​ប្រជាជន​កម្ពុជាប្រមាណជាង​ពីរលាននាក់​បាត់បង់ជីវិត។ នេះគឺជា​សោកនាដកម្ម​ដ៏សោកសង្វេង​នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ។ កម្ពុជា​បាន​ទទួល​រង​ទុក្ខទោម្នេញពីរបប​នេះដោយ​ផ្ទាល់ ក៏ប៉ុន្តែ កម្ពុជា​ បាន​ស្វះស្វែង​ស្តារ​ប្រទេស​របស់​ខ្លួនពីបាតដៃទទេ​ រហូត​មាន​ថ្ងៃនេះ។ កម្ពុជា នឹង​បន្ត​អភិវឌ្ឍខ្លួន​ឲ្យ​ប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បី​មនុស្ស​ជំនាន់​ក្រោយ​និង​ជាផ្នែកមួយនៃ​ពិភពលោក​ដ៏ត្រចះត្រចង់។

មជ្ឈមណ្ឌលឯកសារ​កម្ពុជា មាន​មោទកភាពក្នុង​ការ​ចងក្រងឯកសារអំពី​ប្រវត្តិសាស្ត្រ​ដ៏​លំបាកលំបិននេះ ដើម្បី​បុព្វហេតុយុត្តិធម៌, ការចងចាំ និង​ការផ្សះផ្សា សម្រាប់​ប្រជាជាតិ​របស់ខ្លួននិង​ពិភពលោក។

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

 

អត្ថបទផ្សេងទៀត៖