កម្ពុជា និង ថៃ

ខុសពីប្រជាពលរដ្ឋថៃដែលគួរតែចោទសួររដ្ឋាភិបាលរបស់ខ្លួនចំពោះការបន្តជម្លោះព្រំដែន ប្រជាជនកម្ពុជាគួរតែផ្តល់ការគាំទ្របន្ថែមទៀតដល់រាជរដ្ឋាភិបាលរបស់ខ្លួនដែលកំពុងព្យាយាមបញ្ចប់ជម្លោះនេះដោយសន្តិវិធី។

កងទ័ពកម្ពុជាមិនបានចូលកាន់កាប់ទឹកដីថៃនោះទេ ផ្ទុយទៅវិញគឺយោធាថៃទេដែលបានឈ្លានពានទឹកដីកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមចរចាដោយសន្តិវិធីដើម្បីឱ្យយោធាថៃទាំងនោះដកកម្លាំងរបស់ខ្លួនចេញពីទឹកដីកម្ពុជា។

បើនិយាយឱ្យងាយយល់គឺរាជរដ្ឋាភិបាលកម្ពុជា “ជាបុគ្គលមានភាពចាស់ទុំ” ក្នុងកិច្ចការនេះ ហើយប្រជាជនកម្ពុជាគួរតែគាំទ្រវិធីសាស្រ្តបែប​ចាស់ទុំ ជាជាងរបៀបដែលពលរដ្ឋថៃមានប្រតិកម្មស្រួច ស្រាល់ចំពោះសកម្មភាពឈ្លានពាន និងការរំលោភបំពានយ៉ាងអាម៉ាស់របស់យោធាថៃមកលើទឹកដីប្រទេសជិតខាងរបស់ខ្លួន។

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖