នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥, យុវជន-យុវនារី មកពីស្រុកបាធាយ ខេត្តកំពង់ចាម ចំនួន៦នាក់ ចុះមកធ្វើទស្សនកិច្ចសិក្សានៅការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលជាសាខាមជ្ឈមណ្ឌលឯកសារកម្ពុជា។ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានទទួលស្វាគមន៍ និងណែនាំយុវជន-យុវនារីទាំងអស់ ទៅទស្សនាពិព័រណ៍អចិន្ត្រៃយ៍អំពីប្រវត្តិអ្នកដឹកនាំក្នុងរបបខ្មែរក្រហម, ដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់បំផុត, ការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញទៅកាន់ទីជនបទនានា, ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបខ្មែរក្រហម, ការធ្វើការងារជាទម្ងន់, ការបង្អត់អាហារ និងការវិលត្រឡប់មកកាន់ភូមិកំណើតវិញរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្រោយពីរបបខ្មែរក្រហមដួលរលំ។ ជាកិច្ចបន្ត យុវជន-យុវនារីទាំងអស់ បន្តទៅទស្សនាបណ្ណាល័យ និងបន្ទប់ឯកសារ ដែលបានរក្សាទុកសៀវភៅ និឯកសារជាច្រើនទាក់ទងហ្នឹងរបបខ្មែរក្រហម។
អត្ថបទ ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា







