អ្នកស្ម័គ្រចិត្តកម្ពុជានាំយកកញ្ចប់អនុស្សាវរីយ៍ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តស្វាយរៀង

នៅវេលាព្រឹក ថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ សោម ប៊ុនថន ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានដឹកកញ្ចប់អនុស្សាវរីយ៍ចំនួន៣០០ ពីការិយាល័យនៅទីក្រុងភ្នំពេញយកទៅចែកជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលក្រុមអ្នកស្ម័គ្រចិត្តរបស់មជ្ឈ​មណ្ឌល​ឯកសារកម្ពុជាប្រចាំខេត្តស្វាយរៀង បានជួបសម្ភាសន៍។ បច្ចុប្បន្នក្រុមអ្នកស្ម័គ្រចិត្តរបស់មជ្ឈ​មណ្ឌល​ឯកសារកម្ពុជាចំនួន៣២នាក់ នៅស្រុករមាសហែក, ស្រុកស្វាយទាប, ស្រុករំដួល, ស្រុក​ចន្រ្ទា, ស្រុកកំពង់រោទិ៍, ស្រុកស្វាយជ្រំ និងក្រុងស្វាយរៀង នៃខេត្តស្វាយរៀង កំពុងសម្ភាសន៍ និងសួរនាំយាយតាឪពុកម្តាយអ៊ំពូមីងអំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងរបបខ្មែរ​​ក្រហម និងបញ្ហាសុខភាព ដោយអនុវត្តតាមវិធានការ៣កុំ៣ការពាររបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។ អ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាប្រចាំខេត្តស្វាយរៀងនឹងបន្តសម្ភាសន៍ និងនាំយកកញ្ចប់អនុស្សាវរីយ៍ រួមមាន ១) ព្រឹត្តិបត្រព័ត៌មានណែនាំអំពីសុខភាព, ២) ជែល, ៣) សាប៊ូលាងដៃ, ៤) ម៉ាស់, ៥) នំ, ៦) សៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (ពីឆ្នាំ១៩៧៥-១៩៧៩), ៧) សៀវភៅអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលនៅក្នុងប្រវត្តិ​សាស្រ្តពិភពលោក, ៨) ឧបករណ៍សង្រ្គោះបឋម, ៩) សេវាកម្មពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យឯកជនក្នុងសហគមន៍ដោយឥតគិតថ្លៃ, និង ១០) សម្ភារជំនួយដល់ជនពិការ ទៅចែកជូនដល់យាយតាឪពុកម្តាយអ៊ំពូមីងដែលរស់នៅតំបន់ដាច់ស្រយាលក្នុងខេត្តស្វាយរៀងដោយផ្ទាល់ដៃ។

អត្ថបទ៖ សោម ប៊ុនថន

រូបថត៖ អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តស្វាយរៀង

យាយនិងតាដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុករំដួល ខេត្តស្វាយរៀង ទទួលកញ្ចប់អនុស្សាវរីយ៍ពីអ្នកស្ម័គ្រចិត្តកម្ពុជា។ ស្វាយរៀង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ (អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តស្វាយរៀង/មជ្ឈមណ្ឌលឯកសារកម្ពុជា)

  

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖

គម្រោងសូត្រចាម ឬ ពណ៌នៃការចងចាំ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដាក់តាំងបង្ហាញផលិតផល ក្នុងវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៦ ក្រោមមូលបទ៖ «ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្ដល់ទំនុកចិត្តសម្រាប់ការធ្វើដំណើរ»

ស្ថានទូតហ្វីលីពីន សហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា និងរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ រៀបចំវគ្គសិក្សាថ្នាក់ភាសាអង់គ្លេសទំនាក់ទំនងធុរកិច្ច និងទេសចរណ៍ សម្រាប់មន្ត្រីរដ្ឋបាលឃុំស្រុក និង សហគមន៍អេកូទេសចរណ៍ នៅស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង