"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

លើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

បណ្ណាល័យសម្តេចម៉ែ សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១

សាក្សីប្រវត្តិសាស្ត្រ៖ សៀវភៅកំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះរាជមាតាជាតិខ្មែរ

ព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ធ្វើព្រះរាជដំណើរទៅកាន់តំបន់រំដោះក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៧៣

បណ្ណាល័យសម្តេចម៉ែ មាន​សេចក្តីសោមនស្សធ្វើសេចក្តី​​ប្រកាសអំពី​ការចេញ​ផ្សាយ​សៀវភៅ “សាក្សីប្រវត្តិសាស្ត្រ៖ សៀវភៅកំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ” ដែល​រៀបរាប់អំ​ពី​ព្រះរាជ​ដំណើរ​របស់​សម្តេច​ព្រះវរ​រាជមាតា​ជាតិខ្មែរ នៅក្នុង​អំឡុង​ខែ​កុម្ភៈ​ ដល់​ខែ​មីនា ឆ្នាំ​១៩៧៣ អម​ព្រះរាជដំណើរ​តាម​សម្តេច​ព្រះ​បរមរតនកោដ្ឋ នរោត្តម សីហនុ ​ទៅកាន់​តំបន់​រំដោះនៅក្នុង​ប្រទេសកម្ពុជា។

សៀវភៅ​​មាន​តម្លៃ​ជាប្រវត្តិសាស្ត្រដែល​គ្មានពីរ​​​ដែល​មិន​ត្រូវ​បាន​កែសម្រួល​ ឆ្លុះ​បញ្ចាំងអំពី​ព្រះរាជតម្រិះ ព្រះរាជយោបល់ និងព្រះ​រាជ​ឱរា ផ្ទាល់​ព្រះកាយ  របស់សម្តេច​ព្រះវររាជមាតាជាតិខ្មែរ នៅក្នុង​អំឡុង​ពេលដែល​ទ្រង់​អម​ព្រះ​រាជដំណើរ​សម្តេចព្រះ​បរមរតនកោដ្ឋ តាម​បណ្តោយ​ផ្លូវ​​លំ ហូជីមិញ​ ប្រកបដោយ​គ្រោះថ្នាក់ មក​កាន់​មាតុភូមិ​កម្ពុជា​ជាទី​ស្រឡាញ់​របស់​ទ្រង់ ឆ្លងកាត់​ការ​ទម្លាក់​គ្រាប់​បែកពីលើ​អាកាស ​របស់​យន្តហោះ​សត្រូវ​ជារៀងរាល់​ថ្ងៃ។

ព្រះ​រាជ​ឱង្ការរបស់​សម្តេច​ព្រះ​វររាជមាតាជាតិខ្មែរ​ អំពី​ព្រះរាជដំណើរ​របស់ទ្រង់ទាំងពីរព្រះអង្គ គឺជា​កត្តា​ជំរុញទឹកចិត្ត​ និង​ផ្តល់​ជាព័ត៌មាន​សព្វជ្រុងជ្រោយ សម្រាប់​អ្នក​ដឹកនាំ​នយោបាយ ​និង​ប្រជានុរាស្ត្រ​ទូទៅ ដែល​នេះ​បាន​សបញ្ជាក់​ថា​ ស្មារតី​មនុស្ស​ជាតិ អាច​បញ្ចេញ​ពន្លឺ​នៅក្នុង​កាលៈទេសៈដ៏គ្រោះថ្នាក់​ ឬដ៏​សង្វេគជាទីបំផុតក្តី។ សម្តេចព្រះវររាជមាតាជាតិ​ខ្មែរ ទ្រង់​បាន​ជ្រាប​ជា​សាក្សី​ផ្ទាល់ ចំពោះ​ប្រវត្តិសាស្ត្រ​សហសម័យ​របស់​ប្រទេស​កម្ពុជា នារយៈកាល​ជាង៧​ទសវត្សរ៍​កន្លងមក។ ព្រះ​រាជតួនាទី​របស់​ទ្រង់ គឺជា​ឧទាហរណ៍មួយនៃ​ការប្រឈម​ទៅនឹងសោកនាដកម្ម និង​តតាំងជាមួយនឹង​ព្រឹត្តិការណ៍អាក្រក់ តាមរយៈ​ភាពទន់ភ្លន់ ភាព​ថ្លៃថ្នូរ​ និង​ភាពសន្តោសប្រណី ចំពោះ​ប្រជាជន​កម្ពុជា​ មិនថាមានឬក្រ និង​តាមរយៈ​កិត្តិយស សេច​ក្តី​ស្មោះត្រង់ និងការប្តេជ្ញាដែល​មិនរួញរាចំពោះប្រទេស​ជាតិ។

សៀវភៅកំណត់​ហេតុ​របស់សម្តេចព្រះ​វររាជមាតាជាតិខ្មែរ ត្រូវបាន​បក​ប្រែ​ពីភាសាបារាំង ដោយ​លោក​ឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ អេ. ហែលដ្រេស ដែល​បាន​បំពេញ​តួនាទី​ជា​លេខា​ផ្ទាល់ជាន់ខ្ពស់​របស់​សម្តេចព្រះ​បរមរតនកោដ្ឋ ប្រមាណ​ជាង​១២ឆ្នាំ។​ សៀវភៅកំណត់ហេតុនេះ បោះពុម្ពឡើង​ដោយ​គម្រោង​ស្រាវជ្រាវ​ភាសាចិនរបស់​មជ្ឈមណ្ឌលឯកសារ​កម្ពុជា។

សម្រាប់​សំណួរ​ផ្សេងៗ​ពីអ្នក​សារព័ត៌មាន សូមទាក់ទង៖

លោកឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ អេ. ហែលដ្រេស

ទូរសព្ទ៖ +៨៥៥ (០) ៨៩ ៣០៧ ៧២៣

សារអេឡិចត្រូនិច៖ Royal.Biographer@gmail.com

 

ដារ៉ារដ្ឋ មេត្តា

ដារ៉ារដ្ឋ មេត្តា

អ្នកសរសេរ ទស្សនាវដ្តីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកម្ពុជា អ៊ីម៉ែល៖ truthmeta.d@dccam.org ទូរសព្ទ៖ +៨៥៥ (0) ៧៨ ៦៩៨ ៣៣៣ គេហទំព័រ ៖ www.dccam.org

សោម ប៊ុនថន
និពន្ធនាយក នៃទស្សនាវដ្តីស្វែងរកការពិត
ទូរសព្ទ៖ +៨៥៥ (០) ១២ ៩៩៦ ៧៥០
អ៊ីម៉ែល៖ truthbunthorn.s@dccam.org
©២០២១ រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា

រាល់មតិយោបល់ផ្សេងៗ សូមផ្ញើសារអេឡិត្រូនិចមកកាន់យើងខ្ញុំ