សាក្សីប្រវត្តិសាស្ត្រ៖ សៀវភៅកំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះរាជមាតាជាតិខ្មែរ
ព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ធ្វើព្រះរាជដំណើរទៅកាន់តំបន់រំដោះក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៧៣
បណ្ណាល័យសម្តេចម៉ែ មានសេចក្តីសោមនស្សធ្វើសេចក្តីប្រកាសអំពីការចេញផ្សាយសៀវភៅ “សាក្សីប្រវត្តិសាស្ត្រ៖ សៀវភៅកំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ” ដែលរៀបរាប់អំពីព្រះរាជដំណើររបស់សម្តេចព្រះវររាជមាតាជាតិខ្មែរ នៅក្នុងអំឡុងខែកុម្ភៈ ដល់ខែមីនា ឆ្នាំ១៩៧៣ អមព្រះរាជដំណើរតាមសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ទៅកាន់តំបន់រំដោះនៅក្នុងប្រទេសកម្ពុជា។
សៀវភៅមានតម្លៃជាប្រវត្តិសាស្ត្រដែលគ្មានពីរដែលមិនត្រូវបានកែសម្រួល ឆ្លុះបញ្ចាំងអំពីព្រះរាជតម្រិះ ព្រះរាជយោបល់ និងព្រះរាជឱរា ផ្ទាល់ព្រះកាយ របស់សម្តេចព្រះវររាជមាតាជាតិខ្មែរ នៅក្នុងអំឡុងពេលដែលទ្រង់អមព្រះរាជដំណើរសម្តេចព្រះបរមរតនកោដ្ឋ តាមបណ្តោយផ្លូវលំ ហូជីមិញ ប្រកបដោយគ្រោះថ្នាក់ មកកាន់មាតុភូមិកម្ពុជាជាទីស្រឡាញ់របស់ទ្រង់ ឆ្លងកាត់ការទម្លាក់គ្រាប់បែកពីលើអាកាស របស់យន្តហោះសត្រូវជារៀងរាល់ថ្ងៃ។
ព្រះរាជឱង្ការរបស់សម្តេចព្រះវររាជមាតាជាតិខ្មែរ អំពីព្រះរាជដំណើររបស់ទ្រង់ទាំងពីរព្រះអង្គ គឺជាកត្តាជំរុញទឹកចិត្ត និងផ្តល់ជាព័ត៌មានសព្វជ្រុងជ្រោយ សម្រាប់អ្នកដឹកនាំនយោបាយ និងប្រជានុរាស្ត្រទូទៅ ដែលនេះបានសបញ្ជាក់ថា ស្មារតីមនុស្សជាតិ អាចបញ្ចេញពន្លឺនៅក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់ ឬដ៏សង្វេគជាទីបំផុតក្តី។ សម្តេចព្រះវររាជមាតាជាតិខ្មែរ ទ្រង់បានជ្រាបជាសាក្សីផ្ទាល់ ចំពោះប្រវត្តិសាស្ត្រសហសម័យរបស់ប្រទេសកម្ពុជា នារយៈកាលជាង៧ទសវត្សរ៍កន្លងមក។ ព្រះរាជតួនាទីរបស់ទ្រង់ គឺជាឧទាហរណ៍មួយនៃការប្រឈមទៅនឹងសោកនាដកម្ម និងតតាំងជាមួយនឹងព្រឹត្តិការណ៍អាក្រក់ តាមរយៈភាពទន់ភ្លន់ ភាពថ្លៃថ្នូរ និងភាពសន្តោសប្រណី ចំពោះប្រជាជនកម្ពុជា មិនថាមានឬក្រ និងតាមរយៈកិត្តិយស សេចក្តីស្មោះត្រង់ និងការប្តេជ្ញាដែលមិនរួញរាចំពោះប្រទេសជាតិ។
សៀវភៅកំណត់ហេតុរបស់សម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានបកប្រែពីភាសាបារាំង ដោយលោកឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ អេ. ហែលដ្រេស ដែលបានបំពេញតួនាទីជាលេខាផ្ទាល់ជាន់ខ្ពស់របស់សម្តេចព្រះបរមរតនកោដ្ឋ ប្រមាណជាង១២ឆ្នាំ។ សៀវភៅកំណត់ហេតុនេះ បោះពុម្ពឡើងដោយគម្រោងស្រាវជ្រាវភាសាចិនរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។
សម្រាប់សំណួរផ្សេងៗពីអ្នកសារព័ត៌មាន សូមទាក់ទង៖
លោកឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ អេ. ហែលដ្រេស
ទូរសព្ទ៖ +៨៥៥ (០) ៨៩ ៣០៧ ៧២៣
សារអេឡិចត្រូនិច៖ Royal.Biographer@gmail.com