ការព្រងើយកន្តើយនឹងផែនទី និងការខ្លាចរអាក្នុងឆាកអន្តរជាតិ៖ មហិច្ឆតាមិនចេះឆ្អែតឆ្អន់របស់ថៃចំពោះកម្ពុជា
ការដែលរដ្ឋាភិបាលថៃខ្វល់ខ្វាយទប់ស្កាត់មិនឱ្យជម្លោះព្រំដែនជាមួយកម្ពុជាក្លាយទៅជាបញ្ហាអន្តរជាតិនោះ បានបន្តលាតត្រដាងពីភាពកម្សោយផ្នែកស្មារតី និងវិចារណញ្ញាណមិនសមហេតុផលរបស់រដ្ឋាភិបាលថៃ ចំពោះការជាប់ផុងវិបត្តិអត្តសញ្ញាណដ៏រ៉ាំរ៉ៃរបស់ខ្លួន។ រដ្ឋាភិបាលថៃខ្វល់ខ្វាយជាខ្លាំងក្នុងការបិទបាំងកុំឱ្យបញ្ហានេះត្រូវបានលើកឡើងនៅក្នុងសហគមន៍អន្តរជាតិនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ព្រោះខ្លួនជឿថាវានឹងធ្វើឱ្យប្រទេសថៃរងការរិះគន់យ៉ាងចាស់ដៃ។ ការកំណត់ទស្សនាទានដែលរដ្ឋាភិបាលថៃចង់បាននៅជុំវិញជម្លោះព្រំដែននេះ គឺពឹងផ្អែកលើសហគមន៍អន្តរជាតិមួយដែលមើលរំលងការពិតជាក់ស្តែង ហើយព្រមទទួលយកការអះអាងរបស់ថៃ ដែលផ្អែកទាំងស្រុងលើការសន្មតជាមុនថាប្រទេសថៃគឺគ្មានចេតនាក្នុងការបំភាន់ បំភ្លៃ ឬវៀចវេរពីការពិតនោះឡើយ។ ជាថ្មីម្ដងទៀត ប្រទេសថៃកំពុងប្រឈមមុខនឹងកំណត់ត្រាប្រវត្តិសាស្ត្រនៃសកម្មភាពរបស់ខ្លួននៅតាមបណ្តោយព្រំដែនជាមួយកម្ពុជា ហើយការប្រឈមនេះបង្ហាញឱ្យឃើញតាមរយៈ