November 6, 2026

ស្រាវជ្រាវ

ឈ្លបខ្មែរក្រហមកុហកថាយកប្ដីខ្ញុំទៅដាំចេកនៅអូរស្វាយ តាមពិតយកទៅសម្លាប់ចោល

«កាលនៅជំទង់ ខ្ញុំធ្លាប់ទៅទទួលព្រះរាជដំណើរសម្ដេចតាយាងមកសម្ពោធបុរីអូរស្វាយ ហើយពេលនោះគ្រួសារខ្ញុំរស់នៅជួបជុំគ្នាយ៉ាងរីករាយ។ ប៉ុន្តែក្រោយមក សេចក្ដីសុខទាំងនោះត្រូវបានជំនួសដោយភាពភ័យរន្ធត់ក្នុងរបបខ្មែរក្រហម នៅពេលដែលប្ដីរបស់ខ្ញុំត្រូវខ្មែរក្រហមចាប់យកទៅធ្វើទារុណ​កម្ម និងសម្លាប់យ៉ាងព្រៃផ្សៃ។ ខ្ញុំមិនហ៊ានយំស្រែក ឬស្រក់ទឹកភ្នែកទេ ព្រោះខ្លាចកងឈ្លបដែលយាម នៅក្រោមផ្ទះដឹង»។ ខ្ញុំឈ្មោះ ណាត ផា អាយុ៨២ឆ្នាំ