មឹះ ភេល ៖ ចងចាំមិនបំភ្លេចពេលខ្មែរក្រហមបង្ខំឱ្យធ្វើការងារធ្ងន់ដោយមិនឱ្យហូបគ្រប់គ្រាន់ និងហាមឃាត់ទំនៀមទម្លាប់ស្ទៀង
ខ្ញុំឈ្មោះ មឹះ ភេល ភេទប្រុស អាយុ៦៨ឆ្នាំ គឺជាជនជាតិដើមភាគតិចស្ទៀង កើតនៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។