September 16, 2026

ស្រាវជ្រាវ

ទឹកជំនន់ឆ្នាំ១៩៧៨ ៖ ការចងចាំមិនអាចបំភ្លេចបានរបស់អ្នក រស់រានមានជីវិតពីរបបខ្មែរក្រហម តាមដងទន្លេមេគង្គ

រដូវវស្សាឆ្នាំ២០២៦​ ទឹកទន្លេមេគង្គកំពុងតែហក់ឡើងយ៉ាងគំហុក បណ្ដាលឱ្យសហគមន៍នានានៅតាមដងទន្លេមេគង្គ ត្រូវរងការលិចលង់ដោយសារតែទឹកជំនន់។ សម្រាប់ប្រជាជនរស់នៅតាមដងទន្លេទូទៅ ទឹកជំនន់ក្នុងរដូវវស្សា គឺជាបាតុភូតធម្មជាតិដែលខ្លួនធ្លាប់ស្គាល់ ធ្លាប់ឆ្លងកាត់ និងគិតថាជារឿងធម្មជាតិជាប្រចាំឆ្នាំ។ ការកើនឡើងនៃទឹកទន្លេមេគង្គ បានធ្វើឱ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនឹកឃើញដល់បទពិសោធន៍មិនអាចបំភ្លេចបានកាលពីទឹកជំនន់ឆ្នាំ១៩៧៨ ក្នុងរបបខ្មែរក្រហម។ ទឹកជំនន់ឆ្នាំ១៩៧៨ មិនត្រឹមតែជាគ្រោះមហន្តរាយធម្មជាតិតែប៉ុណ្ណោះទេ ប៉ុន្តែទឹកជំនន់នេះបានកើតឡើង