September 9, 2026

ស្រាវជ្រាវ

សិស្សវិទ្យាល័យ ហ៊ុន សែន កំពង់លាវ មកសិក្សាស្វែងយល់អំពីការបែងចែកភូមិសាស្ត្ររដ្ឋបាល ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលឯកសារខេត្តព្រែវែង

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង លោក ផេង ពង្សរ៉ាស៊ី បានធ្វើបទបង្ហាញ និងពិភាក្សាអំពីមេរៀនទាក់ទងភូមិសាស្ត្ររដ្ឋបាលកម្ពុជាប្រជាធិបតេយ្យ ដែលមាននៅក្នុងជំពូកទី៦ នៃសៀវភៅ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ

សំបុត្រ

លាតត្រដាងការបំភ័ន្ត៖ ភាពចាំបាច់នៃការអនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន ចូលអង្កេតដោយគ្មានការរឹត ត្បិត ក្នុងតំបន់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បានចុះទៅអង្កេតទីតាំងដែលពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ និងតំបន់ប្រជាជនរស់នៅដែលរងការបំផ្លិចបំផ្លាញដោយសារជម្លោះរវាងកម្ពុជានិងថៃ។ ដូចជាអ្វីដែលគេអាចរំពឹងទុកជាមុនថា ប្រទេសថៃគឺមានបំណងយ៉ាងខ្លាំង ចង់បង្ហាញប្រាប់អំពីទីតាំងទាំងឡាយណាដែលពាក់ព័ន្ធទៅនឹងសកម្មភាពឧក្រិដ្ឋកម្មដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ពីព្រោះប្រទេសថៃអាចប្រើប្រាស់រាល់ទីតាំងទាំងនោះជាឈ្នាន់ដើម្បីផ្តល់ភាពស្រប​ច្បាប់​ដល់ការវាយប្រហារពីសំណាក់ទាហានប្រដាប់អាវុធរបស់ខ្លួនទៅលើតំបន់ទាំងនោះ ដោយភ្ជាប់ជាមួយនូវអំណះអំណាង ឬការចោទប្រកាន់បន្ថែមថា ទីនោះគឺមានកងទ័ពកម្ពុជាប្រដាប់អាវុធស្ថិតនៅក្នុងតំបន់នោះដែរ។ ផ្ទុយទៅវិញ រដ្ឋាភិបាលថៃហាក់មានការស្ទាក់ស្ទើរក្នុងការបើកឱ្យមានការត្រួតពិនិត្យតំបន់ប្រជាជនរស់នៅ ដែលរងការបំផ្លិចបំផ្លាញ ព្រោះការបង្ហាញតំបន់ទាំងនេះគឺអាចធ្វើឱ្យបាត់បង់ភាពស្របច្បាប់ ចំពោះសកម្មភាពទាហានប្រដាប់​​អាវុធ​របស់ខ្លួន។

ស្រាវជ្រាវ

ភៀសខ្លួនពីកម្ពុជាក្រោម មករស់នៅបុរីអូរស្វាយ

ប្រវត្តិផ្ទាល់ខ្លួន និងគ្រួសារ ខ្ញុំឈ្មោះ ង៉ែត សូនី បច្ចុប្បន្នអាយុ៦០ឆ្នាំ មានស្រុកកំណើតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំគឺជាកូនទី៦ ក្នុងចំណោមបងប្អូន៧នាក់ ក្នុងនោះស្រីចំនួន៣នាក់ និងប្រុសចំនួន៤នាក់។ ម្ដាយរបស់ខ្ញុំឈ្មោះ