September 8, 2026

សំបុត្រ

ការខឹងសម្បាខុសរឿង៖ ភាពស្មោះត្រង់ ការទទួលខុសត្រូវ និងវិជ្ជាជីវៈក្នុងកិច្ចការអន្តរជាតិ

តើអ្វីទៅគឺជាការទទួលខុសត្រូវ ភាពស្មោះត្រង់ និងវិជ្ជាជីវៈនៅក្នុងកិច្ចការអន្តរជាតិ?តើវាគឺជាការទទួលខុសត្រូវ ដែរឬទេ សម្រាប់ប្រទេសមួយដែលប្រើប្រាស់កម្លាំងកងទ័ពដើម្បីមកកាន់កាប់ដែនដីរបស់ប្រទេសជិតខាង ដោយបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់? តើវាមានក្រមសីលធម៌វិជ្ជាជីវៈដែរឬទេ ចំពោះប្រទេសមួយដែលបានជម្លៀសប្រជាជននៃប្រទេសជិតខាងរបស់ខ្លួន និងបង្កឱ្យមានទុក្ខវេទនាយ៉ាងធំធេងរាប់មិនអស់ដល់សហគមន៍នានា ដោយប្រើល្បិចកិច្ចកលថាគឺជាកិច្ចការទូតអន្តរជាតិនោះ? តើវាបង្ហាញនូវភាពស្មោះត្រង់ និងសុចរិតភាពដែរឬទេ ក្នុងការអះអាងថាព្រំដែនរបស់ប្រទេសជិតខាងគឺជាដែនដីមានវិវាទ ក្នុងពេលដែលសហគមន៍អន្តរជាតិ និងតុលាការអន្តរជាតិបានទទួលស្គាល់ព្រំដែនទាំងនោះ