August 2026

សំបុត្រ

ប្រទេសថៃ និង ឆាកល្ខោនជម្លោះគ្រាប់មីននៅតាមព្រំដែន

ជាក់ស្តែងទាហានថៃគួរតែមានការប្រុងប្រយ័ត្នខ្ពស់ជាងនេះចំពោះបញ្ហាគ្រាប់មីនដែលស្ថិតនៅក្នុងដែនដីរបស់ខ្លួន​។ កត្តានេះហាក់ដូចជាចម្លែកនៅពេលដែលភាគីថៃអះអាងថា កម្ពុជាកំពុងដាក់គ្រាប់មីននៅលើទឹកដីថៃ ហើយសហគមន៍អន្តរជាតិហាក់ដូចជាស្តាប់ ឬមានទំនោរជឿលើការអះអាង រួមទាំងតំបន់ដែលធ្លាប់ស្ថិតក្រោមការកាន់កាប់របស់យោធា​ខ្មែរក្រហម ហើយទាហានថៃបានដាក់ពង្រាយកម្លាំងទាហានរបស់ខ្លួនយ៉ាងច្រើននៅក្នុងតំបន់នោះទៀតផង​។ ក្នុងស្ថានភាពបែបនេះ ការដាក់គ្រាប់មីនថ្មីគួរតែជារឿងពិបាក ឬអាចនិយាយបានថាស្ទើរតែមិនអាចធ្វើទៅបាន។ សម្រាប់ទាហានថៃ បញ្ហានេះគ្រាន់តែជាការសម្តែងល្ខោននយោបាយ និងការធ្វើសមយុទ្ធយុទ្ធសាស្ត្រនយោបាយពោលគឺជាល្បែងនយោបាយមួយ។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា នេះគឺជាការតស៊ូប្រដាប់អាវុធពិតប្រាកដ

ស្រាវជ្រាវ

ទូកសហគមន៍របស់ព្រះរាជបណ្ណាល័យហ្លួងម៉ែ ជួយសម្រួលដល់ការធ្វើដំណើរទៅកាន់សាលារៀនរបស់សិស្ស និងគ្រូបង្រៀននៅក្នុងភូមិអូររុន ស្រុកបុរីអូរស្វាយ សែនជ័យ ក្នុងពេលទឹកជំនន់រដូវវស្សា

នៅក្នុងរដូវវស្សា ឆ្នាំ២០២៦ កម្រិតទឹកទន្លេមេគង្គបានហក់ឡើងយ៉ាងឆាប់រហ័ស ស្របពេលដែលផ្លូវវាងបណ្តោះអាសន្នមួយ នៅក្នុងភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ត្រូវបានទឹកទន្លេមេគង្គជន់លិច និងកាត់ផ្តាច់។ ស្ថានភាពនេះបានធ្វើឱ្យការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាជនក្នុងមូលដ្ឋានមានការលំបាក ជាពិសេសបានបង្កការប្រឈមដល់ការធ្វើដំណើររបស់សិស្សទៅសាលារៀន និងគ្រូបង្រៀនទៅកាន់ថ្នាក់រៀន។ ទោះជាយ៉ាងណា ការសិក្សារបស់សិស្សានុសិស្សនៅក្នុងសហគមន៍នៅតែបន្តទៅមុខ។

ស្រាវជ្រាវ

ប៊ូ ម៉េង គឺជាវិចិត្រករ និងជាអតីតអ្នកទោសដែលរួចរស់ជីវិតពីគុកទួលស្លែង បានទទួលមរណភាព

ប៊ូ ម៉េង គឺជាវិចិត្រករ និងជាអតីតអ្នកទោសដែលរួចរស់ជីវិតពីការសួរចម្លើយ ការធ្វើទារុណកម្ម និងសម្លាប់នៅមន្ទីរសន្តិសុខស-២១ ឬ គុកទួលស្លែង បានទទួលមរណភាពក្នុងអាយុ៨៥ឆ្នាំ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល កាលពីថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នៅផ្ទះរបស់គាត់ស្ថិតនៅក្នុងភូមិធម្មត្រ័យ

ស្រាវជ្រាវ

ព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបោះពុម្ពសៀវភៅថ្មី មានចំណងជើងថា «សាក្សីប្រវត្តិសាស្រ្ត ៖ ព្រះរាជជីវប្រវត្តិដ៏ឧត្តុងឧត្តម របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ»

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះលិខិតថ្លែងអំណរគុណចំពោះ ឯកឧត្តម ឆាំង យុ ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ និងជានាយក

ស្រាវជ្រាវ

វីរកងទ័ព ដុញ ដឿប ៖ ទោះបីត្រូវលះបង់ជីវិត នៅតែគិតគូដល់ឪពុកម្តាយ

នៅពេលទទួលបានប្រាក់ខែលើកដំបូង វីរកងទ័ព ដុញ ដឿប បានទូរសព្ទប្រាប់ឪពុកថា ខ្ញុំមិនទាន់ផ្ញើប្រាក់ខែមកផ្ទះទេ ចាំពេលកូនបានច្បាប់ឈប់សម្រាកទៅលេងផ្ទះ កូននឹងយកប្រាក់ខែប្រគល់ជូនពុកម៉ែដោយផ្ទាល់តែម្តង។ ឪពុករបស់វីរកងទ័ពវ័យក្មេង ដុញ ដឿប ដែលបានពលីនៅសមរភូមិតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២