July 31, 2026

ស្រាវជ្រាវ

បុគ្គលិកអង្គការស៊ីប៉ា មកសិក្សាស្វែងយល់អំពីការរក្សាទុកឯកសារ និងចងក្រងឯកសារ នៅមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០២៦ បុគ្គលិកអង្គការស៊ីប៉ាចំនួន២១នាក់ បានមកទស្សនកិច្ចសិក្សាស្វែងយល់អំពីការរក្សាទុកឯកសារ និងចងក្រងឯកសារ នៅមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីបម្រើដល់ សាធារណជន រួមមាន ប្រជាជន សិស្ស និសិ្សត បុគ្គលិករាជការ អង្គការក្រៅរដ្ឋាភិបាល

ស្រាវជ្រាវ

ប្រធានកងកុមារក្នុងរបបខ្មែរក្រហម

នៅក្នុងរបបខ្មែរក្រហម ខ្ញុំចងចាំ និងមិនអាចបំភ្លេចបានពីភាពនឿយហត់នៅពេលធ្វើជាប្រធានកងកុមារ និងជួបក្មេងម្នាក់ឈ្មោះ សុភណ្ឌ ដែលតែងតែចេញដើររកអាហារនៅពេលយប់។ ដំបូងឡើយ ខ្ញុំមានការភ័យខ្លាច ប៉ុន្តែដោយសារការអាណិតក្មេងនោះទើបធ្វើឱ្យខ្ញុំលែងខ្លាច និងបានណែនាំឱ្យគាត់ចេញដើររកអាហារតែពេលដែលខ្ញុំត្រូវយាមនៅក្នុងកង។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ខ្ញុំបានរត់ឡើងលើភ្នំលះបង់ ហើយនៅទីនោះ ខ្ញុំបានឃើញឪពុកម្ដាយបោះបង់ចោលកូនតូចៗ និងមនុស្សស្លាប់ជាច្រើន។