July 16, 2026

ស្រាវជ្រាវ

រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ សម្របសម្រួលដំណើរបេសកកម្មរបស់គណៈប្រតិភូរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងការចុះសិក្សាប្រមូលទិន្នន័យដើម្បីបង្កើតគម្រោង អភិវឌ្ឍន៍សាកល្បងនៅលើ «កោះឈើទាលធំ»

នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុម សុខម្ភូ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចុះសិក្សាប្រមូលព័ត៌មាន និងទិន្នន័យសំខាន់ៗ ដើម្បីធ្វើបុរេសមិទ្ធិផល ក្នុងគោលដៅឆ្ពោះទៅគិតគូរបង្កើតគម្រោងអភិវឌ្ឍន៍សាកល្បងតំបន់ព្រំដែនលើ «កោះឈើទាលធំ»

ស្រាវជ្រាវ

សិស្សវិទ្យាល័យ ជា ស៊ីម តាកែវ មកសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្តខ្មែរក្រហម នៅមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តតាកែវ

នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តតាកែវ បានរៀបចំវេទិកាថ្នាក់រៀន ស្ដីពីព្រឹត្តិការណ៍ជម្លៀសដោយបង្ខំក្នុងរបបខ្មែរក្រហម ដោយមានសិស្សានុសិស្សថ្នាក់ទី១១ នៃវិទ្យាល័យជាស៊ីមតាកែវ ចំនួន៦នាក់ មកចូលរួម។ គោលបំណងនៃវេទិកាថ្នាក់រៀន គឺចង់ផ្ដល់ឱ្យសិស្សានុសិស្សស្វែងយល់បន្ថែមពីមាតិកាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ដោយផ្តោតសំខាន់លើការពិភាក្សាអំពីព្រឹត្តិការណ៍ជម្លៀសដោយបង្ខំនៅក្នុងរបបខ្មែរក្រហម។ សិស្សានុសិស្សមានឱកាសក្នុងការពង្រឹងសមត្ថភាពតាមរយៈការបង្កើតវេទិកាពិភាក្សា

ព័ត៌មានទូទៅ ស្រាវជ្រាវ

វីរកងទ័ព ម៉ៅ កុលស្យ ៖ ប្រពន្ធស្លាប់បីឆ្នាំមុន បន្ទាប់មកប្តីពលីតាមក្រោយ ដោយបន្សល់ទុកកូនស្រីកំព្រាចំនួនពីរនាក់

ប្រពន្ធរបស់វីរកងទ័ព ម៉ៅ កុលស្យ បានស្លាប់ដោយសារជំងឺគាំងបេះដូងបីឆ្នាំមុនអំឡុងពេលធ្វើការងារនៅរោងចក្រ បន្ទាប់មក វីរកងទ័ព​ ម៉ៅ កុលស្យ បានពលីតាមក្រោយអំឡុងពេលឈរជើងការពារទឹកដីប្រទេសកម្ពុជាពីការឈ្លានពានពីកងទ័ពថៃ នៅតំបន់បឹងត្រកួន ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​ នៅ​ថ្ងៃទី​២៣​ ខែធ្នូ​