July 15, 2026

ស្រាវជ្រាវ

សិស្សផ្នែកវិទ្យាសាស្រ្តសង្គមនៃវិទ្យាល័យ ហ៊ុន សែន កំពង់លាវ មកសិក្សាស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ សិស្សផ្នែកវិទ្យាសាស្រ្តសង្គមនៃវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ចំនួន៨នាក់  បានមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តព្រៃវែង ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម នៅចន្លោះពីឆ្នាំ១៩៧៥ ដល់១៩៧៩ ដើម្បីត្រៀមប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ

សំបុត្រ

អាកាសយានដ្ឋានពោធិ៍ចិនតុង៖ បំពេញមុខងារជាប្រវត្តិសាស្ត្រ និងសេដ្ឋកិច្ច អស់រយៈកាល៨៥ឆ្នាំកន្លងមក

អាកាសយានដ្ឋានពោធិ៍ចិនតុង គឺជានិមិត្តរូបនៃអត្តសញ្ញាណប្រទេសកម្ពុជា ដែលមានវត្តមានផ្សាភ្ជាប់រវាងសម័យមុននិងសម័យកាលទំនើប បរិស្ថាននិងប្រជាជន ភូមិឋាននិងពិភពលោក។ ក្នុងនាមជាព្រះ​រាជ​ស្នាព្រះហស្ត​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃសម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ អាកាសយានដ្ឋានពោធិ៍ចិនតុងគឺជាផ្នែកមួយនៃផែនការកែប្រែមុខមាត់ប្រទេសជាតិនាសម័យកាលសង្គមរាស្ត្រនិយម ស្ថិតក្រោម​ព្រះរាជបេសកកម្មដឹកនាំដ៏ឈ្លាសវៃនៃសម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ។ អាកាសយានដ្ឋានពោធិ៍ចិនតុងគឺជា​ទីតាំងដ៏ពិសេសមួយ ចំពោះព្រះរាជដំណើរជីវិតនៃសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ