July 10, 2026

ស្រាវជ្រាវ

យុវនារីនៅស្រុកអន្លង់វែងសិក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទស្សនកិច្ចសារមន្ទីរ ផ្ទះតាម៉ុក

មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំទស្សនកិច្ច ស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដើម្បីលើកកម្ពស់ការយល់ដឹងអំពីប្រវត្ដិសាស្រ្ដ ការកសាងសន្ដិភាព និងការផ្សះផ្សា ដល់យុវនារីចំនួន៥នាក់ រស់នៅក្នុងស្រុកអន្លង់វែង ដែលសុទ្ធតែជាកូនចៅរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ទស្សនកិច្ចសិក្សានេះ ផ្ដោតសំខាន់ទៅលើប្រធានបទសំខាន់ៗចំនួនពីរ

ស្រាវជ្រាវ

គម្រោងសូត្រចាម ឬ ពណ៌នៃការចងចាំ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដាក់តាំងបង្ហាញផលិតផល ក្នុងវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៦ ក្រោមមូលបទ៖ «ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្ដល់ទំនុកចិត្តសម្រាប់ការធ្វើដំណើរ»

ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ផលិតផលនៃគម្រោង «សូត្រចាម» ឬ «ពណ៌នៃការចងចាំ» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ចូលរួមតាំងបង្ហាញស្នាដៃសិល្បៈតម្បាញក្រណាត់សូត្រ ដែលបង្កើតឡើងជាក្បូរក្បាច់រចនាបថគោមដ៏ស្រស់ស្អាត និងការជ្រលក់ពណ៌ ដោយស្រ្តីជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនជាតិចាមរស់នៅក្នុងខេត្តកំពង់ចាម ក្នុងវេទិកាពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៦ ក្រោមមូលបទ៖