June 18, 2026

ស្រាវជ្រាវ

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង រៀបចំវេទិកាថ្នាក់រៀនស្ដីអំពី ការចងចាំ សន្តិភាព និងការផ្សះផ្សា ទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរក្រហម ដល់សិស្សវិទ្យាល័យអន្លង់វែង

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដើម្បីលើកកម្ពស់ការចងចាំ ការកសាងសន្ដិភាព និងការផ្សះផ្សា តាមរយៈការជំរុញឱ្យមានការពិភាក្សាបើកទូលាយ និងសិក្សារៀនសូត្រអំពីកំហុសអតីតកាល ក្នុងគោលបំណងប្រែក្លាយសង្គម និងវប្បធម៌ដែលធ្លាប់តែលិចលង់ឱ្យរស់ឡើងវិញ។