June 8, 2026

ស្រាវជ្រាវ

វីរកងទ័ព កឺយ គៀន ចូលចិត្តវិស័យយោធាតាំងពីវ័យក្មេង

កាលពីក្មេងកូនប្រុសខ្ញុំចូលចិត្តលេងកាំភ្លើងជ័ររត់ដេញបាញ់គ្នាជាមួយក្មេងដទៃទៀតនៅក្នុងភូមិស្ទើររៀងរាល់ថ្ងៃ។ ពេលធំពេញវ័យ និងរៀនចប់ថ្នាក់វិទ្យាល័យកូនប្រុសខ្ញុំបានសុំអនុញ្ញាតពីខ្ញុំ និងម្តាយរបស់ខ្លួនចូលបម្រើកងទ័ពតាមក្តីស្រមៃកាលពីវ័យកុមារ។ លោក ឡាំ កឺយ អាយុ៦៤ឆ្នាំ រស់នៅភូមិពងទឹក ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានរៀបរាប់រឿងរ៉ាវកូនប្រុសឈ្មោះ កឺយ គៀន