កាតព្វកិច្ចយោធា និងប្រវត្តិសាស្ត្រយោធា នៅក្នុងប្រទេសកម្ពុជា
កិច្ចការការពារជាតិ ទាមទារឱ្យរដ្ឋាភិបាលមានសមត្ថភាពក្នុងការកសាងកម្លាំងទ័ពឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ហើយដើម្បីសម្រេចបានគោលដៅនេះ ច្បាប់ស្តីពីកាតព្វកិច្ចយោធាគឺពិតជាចាំបាច់។ ទោះបីជាយ៉ាងណាក៏ដោយ មូលដ្ឋានគ្រឹះដ៏សំខាន់នៃកងកម្លាំងយោធាសម្រាប់ប្រទេសជាតិមួយ មិនមែនផ្តោតត្រឹមតែទៅលើសមត្ថភាពក្នុងការកៀរគរប្រជាជនឱ្យចូលរួមបម្រើកងទ័ពតែប៉ុណ្ណោះទេ ប៉ុន្តែក៏សំដៅដល់ការកសាងនូវវិជ្ជាជីវៈយោធា សមត្ថភាព និងជំនាញដែលចាំបាច់ ក្នុងការចូលបម្រើភារកិច្ចក្នុងជួរកងទ័ពថែមទៀតផង។ ប្រវត្តិសាស្ត្រពិភពលោក អាចផ្តល់ជាឧទាហរណ៍យ៉ាងច្រើនសម្បូរបែបអំពីសមរភូមិ និងសង្គ្រាម