នយោបាយប្រាកដនិយមរបស់ប្រទេសថៃ
វាគឺពិតជាចាំបាច់ណាស់ក្នុងការចងចាំថា សកម្មភាពនេះអនុវត្តឡើងក្នុងទម្រង់ជាល្បែងអុកសាកល ដែលមានលក្ខណៈយុទ្ធសាស្ត្រ ពហុវិមាត្រ និងមានទំនាក់ទំនងប្រទាក់ក្រឡាគ្នា ហើយការផ្លាស់ប្តូរពីអនុស្សរណៈនៃការយោគយល់គ្នានេះ ទៅកាន់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ គឺគ្រាន់តែជាការដើរជំហានមួយ ដែលដើរនៅក្នុងល្បែកអុកនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រ រវាងប្រទេសថៃ និងប្រទេសកម្ពុជាតែប៉ុណ្ណោះ។ និយាយបានម្យ៉ាងទៀតថា សកម្មភាពរបស់រដ្ឋាភិបាលកម្ពុជាគឺត្រឹមតែជាវិធីសាស្ត្រឆ្លើយតប តែមួយបែបប៉ុណ្ណោះ ចំពោះការសម្រេចចិត្តនាពេលថ្មីៗរបស់រដ្ឋាភិបាលថៃក្នុងការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា។