April 23, 2026

ស្រាវជ្រាវ

វេទិកាថ្នាក់រៀន ស្តីពីការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម នៅមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៦ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានរៀបចំវេទិកាថ្នាក់រៀនស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម តាមប្រព័ន្ធអនឡាញ ជាមួយសិស្សានុសិស្សមកពីវិទ្យាល័យជាស៊ីមតាកែវ ចំនួន៨នាក់។ វេទិកាថ្នាក់រៀន ត្រូវបានរៀបចំឡើងដែលមានសកម្មភាពចម្បងៗចំនួនពីរគឺ ការធ្វើបទបង្ហាញតាមប្រព័ន្ធអនឡាញជាមួយលោក ផេង ពង្សរ៉ាស៊ី

សំបុត្រ

យោធាថៃ ខឹងសម្បារចំពោះការបាត់ទង់ជាតិមួយ

អ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោកឧត្តមនាវីត្រី ប៉ារ៉ាច រតនាឆាយាផាន នាពេលថ្មីៗនេះ បាននិយាយថា កងទ័ពជើងទឹកភូមិន្ទថៃនឹងឆ្លើយតបដោយកម្លាំងយោធា ប្រសិនបើរកឃើញថាមានកងទ័ពកម្ពុជាបានឆ្លងចូលក្នុងទឹកដីថៃ បន្ទាប់ពីទង់ជាតិថៃមួយបានបាត់ពីដងទង់ជាតិ ក្នុងតំបន់ព្រំដែនយុទ្ធសាស្ត្ររាងក្រចកសេះ នៅភូមិផាកខាត។ សេចក្តីថ្លែងការណ៍ជាសាធារណៈដ៏ក្អេងក្អាងរបស់កងទ័ពថៃនេះ គឺមិនត្រឹមតែជារឿងដែលគួរឱ្យអស់សំណើចតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទង្វើពោរពេញទៅដោយពុតត្បុតថែមទៀតផង។ កងទ័ពថៃហាក់មើលមិនឃើញពីភាពពុតត្បុតរបស់ខ្លួន