តថភាពប្រវត្តិសាស្ត្រ ៥ចំណុច ដែលត្រូវពិចារណានៅពេលយើងរំឭកអំពីការដួលរលំក្រុងភ្នំពេញនា ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥
ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ គឺជាខួបលើកទី៥១ ចាប់តាំងពីការឡើងកាន់អំណាចនៃរបបខ្មែរក្រហមក្នុងប្រទេសកម្ពុជា។ ខ្ញុំគឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាសាក្សីជំនាញម្នាក់ នៅក្នុងតុលាការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ហើយខ្ញុំក៏ជាអ្នកតស៊ូមតិក្នុងដំណើរការស្វែងរកយុត្តិធម៌ និងរក្សាការចងចាំពីរបបខ្មែរក្រហម សូមលើកឡើងអំពីតថភាពប្រវត្តិសាស្ត្រ ៥ចំណុច ដែលយើងមិនត្រូវបំភ្លេចប្រវត្តិសាស្ត្ររបបខ្មែរក្រហម ហើយត្រូវតែដាក់បញ្ចូលមេរៀនដែលយើងទទួលបានពីរបបនេះទៅអនុវត្តក្នុងបរិបទមូលដ្ឋាន តំបន់