មួយជំនាន់នៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
មានការប៉ាន់ស្មានថា ប្រជាជនកម្ពុជាយ៉ាងហោចណាស់គឺ៥លាននាក់ដែលបានរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កើតមានឡើងនៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ រយៈពេល៤៧ឆ្នាំក្រោយមក ស្ថិតនៅក្នុងជំនាន់នៃអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប្រជាជនកម្ពុជាទាំងអស់នេះគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការស្តារកម្ពុជាឡើងវិញពីគំនរផេះផង់ ពោលគឺការកសាងប្រទេសជាតិពីចំណុចទាបបំផុតឆ្ពោះទៅសម្រេចបានចំណុចមួយដែលកម្ពុជាអាចចូលរួមនៅក្នុងតំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏រីកលូតលាស់។ ប្រទេសកម្ពុជា សូមសម្ដែងសេចក្ដីដឹងគុណចំពោះមនុស្សមួយជំនាន់នេះដែលគឺជា “ជំនាន់ដ៏អស្ចារ្យបំផុត” បានកសាងប្រទេសជាតិឡើងវិញនិងបានបើកផ្លូវសម្រាប់អនាគតរបស់កម្ពុជា។ អត្ថបទ