March 4, 2026

ស្រាវជ្រាវ

ប្ដីរបស់ខ្ញុំស្លាប់ដោយសារត្រូវអំបែងគ្រាប់ផ្លោងរបស់ទាហានថៃ

ខ្ញុំឈ្មោះ ឈិត សំអែត អាយុ៥៣ឆ្នាំ និងជាកូនទី៤ ក្នុងចំណោមបងប្អូន៥នាក់ គឺស្រី៣នាក់ និងប្រុស២នាក់។ ក្នុងចំណោមបងប្អូនទាំង៥នាក់របស់ខ្ញុំ គឺមានចំនួន២នាក់បានស្លាប់ដោយសារជំងឺ។ កាលពីក្មេង ខ្ញុំមិនបានរៀនសូត្រដូចក្មេងឯទៀតទេ គឺខ្ញុំនៅឃ្វាលគោ-ក្របី ធ្វើស្រែ ចម្ការជាមួយម្ដាយឈ្មោះ