ប្តីខ្ញុំបាត់បង់ជីវិត ដោយសារគ្រាប់ប្លោងរបស់ទាហានថៃ
ខ្ញុំឈ្មោះ ឌុច ភារុន អាយុ៤៤ឆ្នាំ ត្រូវជាប្រពន្ធរបស់ ឃ្លាំង ធឿន។ ខ្ញុំមានស្រុកកំណើតនៅភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងភូមិឃុំដដែល។ ខ្ញុំមានកូនចំនួន២នាក់ គឺប្រុសមួយ និងស្រីមួយ។