February 14, 2026

ស្រាវជ្រាវ

សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍ជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារដំណើរការនៃកំណត់អត្តសញ្ញាណសហគមន៍ ជនជាតិដើមភាគតិចស្ទៀង

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ បានបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍ជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារដំណើរការនៃការកំណត់អត្តសញ្ញាណសហគមន៍ ដោយមានការចូលរួមពីប្រជាជន ជនជាតិដើមភាគតិចស្ទៀង មន្ត្រីមកពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកមេមត់ អាជ្ញាធរឃុំទន្លូង និងអាជ្ញាធរភូមិក្តុលលើ