សិស្សវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ មកអានសៀវភៅប្រវត្តិសាស្រ្តកម្ពជាប្រជាធិបតេយ្យ និងទស្សនាខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច»
នៅវេលាព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ សិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុនសែន ប្រម៉ោយចំនួន១០នាក់ បានមកទស្សនកិច្ចសិក្សា និងអានសៀវភៅប្រវត្តិសាស្រ្តទាក់ទងនឹងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលផ្សះផ្សាវាលវែងដើម្បីជាជំនួយដល់ការសិក្សារៀនសូត្រនៅក្នុងសាលារៀន។ ក្នុងឱកាសនោះ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងក៏បានចាក់បញ្ចាំងខ្សែភាពយន្តឯកសារមានចំណង ជើងថា «កុំស្មានបងភ្លេច»