រត់ឆ្ពោះទៅទិសឦសាន៖ ជម្លោះនិងការភៀសសឹកតាមរយៈបទពិសោធន៍របស់ក្រុមគ្រួសារមួយ
ឈឿម សង្ហារ អាយុ៣៥ឆ្នាំ និង ប្រពន្ធឈ្មោះ អ៊ី ស៊ីដា អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិពង្រ ឃុំបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ផ្ទះរបស់គាត់មានចម្ងាយប្រហែល១០គីឡូម៉ែត្រពីច្រកជប់គគីរ ជាប់នឹងខេត្តបុរីរម្យ