ទិដ្ឋភាពនៅតំបន់ព្រំដែនលើកំពូលភ្នំដងរែកស្ថិតក្នុងបន្ទាត់ក្រហម
នៅថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២៦ ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ទទួលបានការអនុញ្ញាតពីសមត្ថកិច្ចពិនិត្យប្រចាំការនៅក្នុងតំបន់បន្ទាត់ក្រហម ឱ្យចូលទៅពិនិត្យមើលការិយាល័យមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង(អតីតផ្ទះប្រជុំតាម៉ុក លើកំពូលភ្នំដងរែក)។ ទិដ្ឋភាពនៅតាមបណ្ដោយបន្ទាត់ព្រំដែនលើភ្នំដងរែក និងភូមិឋានមួយចំនួនដែលស្ថិតនៅក្នុងបន្ទាត់ក្រហម មានសភាពស្ងាត់ជ្រងំគ្មានមនុស្សរស់នៅប្រៀបបានដូចជាទីរហោឋាន។ ភូមិឋាន ធ្លាប់តែមានមនុស្សរស់នៅលក់ដូរអូរអ៊របែរជាលែងមានមនុស្សរស់នៅ។ នៅតាមផ្លូវធ្វើដំណើរ ធ្លាប់តែមានចរាចរណ៍ចេញចូលប្រែជាគ្មានយានយន្ត