November 11, 2025

ស្រាវជ្រាវ

យុវសិស្សចង់សិក្សាពីប្រវត្តិជម្លោះព្រំដែនកម្ពុជា-ថៃ បន្ថែមលើការសិក្សាប្រវត្តិសាស្រ្តខ្មែរក្រហម

ការកើតឡើងនៃជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនរវាងយោធាកម្ពុជា និងថៃ កាលពីខែកក្កដាកន្លងទៅ ក៏ដូចជាព្រឹត្តិការណ៍ និងការសម្រេចចិត្តលើគោលនយោបាយរបស់ថ្នាក់ដឹកនាំពាក់ព័ន្ធនឹងជម្លោះ បានជំរុញឱ្យក្រុមយុវជនមានចំណាប់អារម្មណ៍កាន់តែខ្លាំងទៅលើប្រវត្តិសាស្រ្តសង្គ្រាម និងជម្លោះរបស់ប្រទេសខ្លួន បន្ថែមទៅលើការសិក្សាពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ។ ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលឯកសារកម្ពុជាបានប្តេជ្ញាគាំទ្រលើចំណាប់អារម្មណ៍ថ្មីនេះ ជាការបំពេញបន្ថែមទៅលើភារកិច្ចដែលមានស្រាប់របស់មជ្ឈមណ្ឌលក្នុងការដឹកនាំការសិក្សាស្រាវជ្រាវលើប្រវត្តិសាស្ត្រខ្មែរក្រហម និងអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា