February 14, 2025

ស្រាវជ្រាវ

ព្រះពុទ្ធសាសនាសម្ភារនិយមបដិច្ចសមុប្បាទរបស់កុម្មុយនីស្តខ្មែរក្រហម

ព្រះពុទ្ធសាសនា​គឺជាសាសនាធំមួយនៅប្រទេស​កម្ពុជា ដែល​អាច​មានវត្ត​មាន​នៅក្នុង​រជ្ជកាល​ហ្វូណន​​​​នៅរវាង​សតវត្សរ៍ទី​៥ និងទី៦​នៃគ្រិស្តសករាជ។ មានសេចក្តីសន្និដ្ឋាន​មួយបាន​រកឃើញថា ចំនួន​អ្នក​កាន់ព្រះពុទ្ធសាសនា​មានរហូត​ដល់​៩៥% នៅឆ្នាំ១៧០០។ ឥទ្ធិពលនេះ​នៅតែ​បន្តមានជាបន្តបន្ទាប់ ប៉ុន្តែ​បាន​ថមថយ​បន្តិចវិញនៅរវាង​​សតវត្សរ៍ទី៧ដល់ទី៨ និងទី១០ដល់​១១។  ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ បាន​គ្រប់គ្រង​ប្រទេស​ដែល​មានការ​គោរពព្រះពុទ្ធសាសនា ដែលត្រូវ​បាន​គិតថា ដូចគ្នា​ទៅនឹង​ព្រះបាទជ័យវរ្ម័នទី៧

ស្រាវជ្រាវ

«អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ទទួលសិស្សមកពីអនុវិទ្យាល័យអូរស្វាយមកទស្សនកិច្ចសិក្សា

នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ អគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) បានរៀបចំទទួលសិស្សានុសិស្សមកពីអនុវិទ្យាល័យអូរស្វាយចំនួន១០នាក់ ដែលកំពុងរៀនថ្នាក់ទី៧។ ដំណើរទស្សនកិច្ចសិក្សានេះ ដឹកនាំដោយលោកគ្រូនាយក សឺន សុផា និងអ្នកគ្រូ សុគុណ ថាវី។