គរុសិស្សភូមិភាគខេត្តព្រៃវែងសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៧៩) និងទស្សនាខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច» នៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានទទួលស្វាគមន៍គរុសិស្សឆ្នាំទី១ ជំនាញអង់គ្លេស-កុំព្យូទ័រ, សីលធម៌ពលរដ្ឋ-ខ្មែរ, គណិតវិទ្យា-រូបវិទ្យា និងរូបវិទ្យា-គីមីវិទ្យា មកពីសាលាគរុកោសល្យភូមិភាគខេត្តព្រៃវែងចំនួន១៥នាក់។ គោលបំណងរបស់គរុសិស្សដែលមកទស្សនកិច្ចការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង គឺដើម្បីសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទស្សនាខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច»