November 7, 2024

ស្រាវជ្រាវ

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក

ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគីហ្កាលី ប្រទេសរ្វ៉ាន់ដា។ ការលើកកម្ពស់ការយល់​ដឹងអំពីឫសគល់ និង​កម្លាំង​ជំរុញឲ្យ​កើតមាន​នូវ​អំពើ​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋ​កម្មអន្តរជាតិ​​ធ្ងន់ធ្ងរនានា (ដូចជា ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិជាដើម​), ការក្រើន​រំឭក​ដល់​តួអង្គ​​ពាក់ព័ន្ធអំពី​ហានិភ័យនៃ​ឧក្រិដ្ឋកម្ម​ប្រភេទនេះនៅទីតាំងណាមួយ និងការ​គាំទ្រ​ក៏ដូចជា​ដាក់ចេញជា​សកម្មភាពសមស្រប តាមរយៈ​បែបផែន​​នៃ​អង្គការ​សហប្រជាជាតិ គឺជា​ឧបករណ៍​ដ៏ចាំបាច់​ប្រកបដោយ​ប្រសិទ្ធភាព​