October 2024

ស្រាវជ្រាវ

គរុសិស្សមកពីមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ទស្សនាពិព័រណ៍ស្ដីពីវត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នករស់រានមានជីវិតនៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានរៀបចំពិព័រណ៍អំពីវត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ជូនដល់ស្សានុសិស្ស អ្នកសិក្សាស្រាវជ្រាវ និងសាធារណៈជន។ ពិព័រណ៍អំពីវត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នករស់រានមានជីវិត រួមមាន កាមែល (ប្រអប់ដាក់អាហារ), ដែកកេះ, តុម្ពកំបោរ និងផ្ដិលទឹក

ស្រាវជ្រាវ

មជ្ឈមណ្ឌលផ្សះផ្សាវាលវែង ផ្ដល់រទេះរុញដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលពិការភាព ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានផ្ដល់រទេះរុញដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពចំនួន៤នាក់ រស់នៅភូមិសំរោង២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនពិការចំនួន៤នាក់មានវ័យចាស់ជរា និងមានជីវភាពខ្វះខាត។ លោក ឡុង