September 30, 2024

ស្រាវជ្រាវ

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅតាមដងទន្លេមេគង្គនៅខេត្តកំពង់ចាម និងខេត្តស្ទឹងត្រែង រំឭកអំពីព្រឹត្តិការណ៍ទឹកជំនន់ឆ្នាំ១៩៧៨

កម្ពស់ទឹកទន្លេមេគង្គហក់ឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលជាចំណុចដល់គួរឱ្យព្រួយបារម្ភចំពោះប្រជាពលរដ្ឋរស់នៅតាមតំបន់ទន្លេ។ ទោះបីជាស្ថានភាពទឹកជំនន់តាមទន្លេមេគង្គ មិនទាន់ឡើងដល់កម្រិតប្រកាសអាសន្ន ប៉ុន្តែប្រជាជនក៏គួរមានការប្រុងប្រយ័ត្នជាមុន ព្រោះកម្ពស់ទឹកបានហូរចូលទៅតាមដៃទន្លេ និងព្រែករួចទៅហើយ ដែលបណ្ដាលឱ្យមានការជន់លិចតាមតំបន់មួយចំនួនដែលស្ថិតនៅក្បែរទន្លេមេគង្គ។ ការលិចលង់នៅរដូវវស្សាឆ្នាំរោង បានរំឭកដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលធ្លាប់រស់នៅតាមដងទន្លេមេគង្គនៅខេត្តកំពង់ចាម និងខេត្តស្ទឹងត្រែង អំពីព្រឹត្តិការណ៍ទឹកជំនន់ឆ្នាំ១៩៧៨។ ខាងក្រោមនេះគឺជាការរៀបរាប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅខេត្តកំពង់ចាម