ផ្ទះសហគមន៍ជនជាតិស្ទៀងភូមិក្តុលលើនៃមជ្ឈមណ្ឌលឯកសារកោះថ្ម បើកឱ្យសិស្សមកអានសៀវភៅ សិក្សារៀនសូត្រ និងស្រាវជ្រាវបន្ថែមទាក់ទងនឹងប្រវត្តិសាស្រ្ត បន្ទាប់ពីសិក្សានៅក្នុងថ្នាក់រៀន
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ សិស្សសាលាបឋមសិក្សា និងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ ចំនួន៤៣នាក់ បានមកទស្សនាពិព័រណ៍រូបថត និងអានសៀវភៅទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរក្រហមនៅផ្ទះសហគមន៍ភូមិក្តុលលើនៃមជ្ឈមណ្ឌលឯកសារកោះថ្ម ដើម្បីបង្កើនចំណេះដឹង និងសិក្សាឈ្វេងយល់បន្ថែមបន្ទាប់ពីសិក្សានៅក្នុងថ្នាក់រៀន។