មជ្ឈមណ្ឌលឯកសារកោះថ្ម ផ្ដល់រទេះរុញសម្រាប់ជនពិការ តាមការស្នើសុំរបស់រដ្ឋបាលឃុំទន្លូង
ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានផ្តល់ជូនរទេះរុញចំនួន៣គ្រឿងដល់អាជ្ញាធរឃុំទន្លូង ដែលបានស្នើសុំ តាមលិខិតយោងរបស់លោក ប៉ឹង ប៊ុនថន មេឃុំទន្លូង ចុះលេខ២៤៤៨/២៤ទល ក្នុងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ មកកាន់មជ្ឈមណ្ឌលឯកសារកោះថ្ម