វេទិកាថ្នាក់រៀនពីប្រវត្តិសាស្ត្រខ្មែរក្រហម ៖ ការលើកយកប្រធានបទតូចៗនៃព្រឹត្តិការណ៍ក្នុងរបបខ្មែរក្រហមមកបង្រៀន គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការផ្តល់នូវចំណេះដឹង បំណិន និងឥរិយាបទរបស់ក្មេងៗជំនាន់ក្រោយ
ចាប់តាំងពីឆ្នាំ២០១៥មក មជ្ឈមណ្ឌលឯកសារកម្ពុជាបានអនុវត្តគម្រោង «វេទិកាថ្នាក់រៀនស្តីពី សារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ទាំងផ្លូវការ និងមិនផ្លូវការជាមួយសិស្សានុសិស្សដែលជាយុវជនជំនាន់ក្រោយចំនួនប្រមាណ២ម៉ឺននាក់រួចមកហើយ។ គម្រោងនេះ ស្ថិតក្រោមគោលបំណងលើកកម្ពស់ការអប់រំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ដើម្បីការចងចាំជារួម លើកទឹកចិត្តសិស្សឲ្យមានចិត្តអាណិតអាសូរចំពោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមតាមរយៈការសិក្សាពីបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហម និងការត្រិះរិះពិចារណាពីវិធីសាស្ត្រជាក់លាក់មួយចំនួនក្នុងការទប់ស្កាត់អំពើហិង្សាដែលជាប្រភពនៃការកកើតអំពើប្រល័យពូជសាសន៍។ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ