វេទិកាព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅមណ្ឌលសុខភាពព្រះនរោត្តម សីហនុ រាជា និងសម្តេចព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ អូរស្វាយ
នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង រៀបចំវេទិកាព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលប្រព្រឹត្តទៅនៅមណ្ឌលសុខភាព ព្រះនរោត្តម សីហនុរាជា និង សម្តេចព្រះវររាជមាតា នរោត្ត មុនីនាថ