មជ្ឈមណ្ឌលឯកសារកោះថ្ម រៀបចំវេទិកាថ្នាក់រៀន ស្តីពី «ការជម្លៀសដោយបង្ខំ» ក្នុងរបបខ្មែរក្រហម សម្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តត្បូងឃ្មុំ នៅសាលប្រជុំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានរៀបចំវេទិកា ថ្នាក់រៀន ស្ដីពីការជម្លៀសប្រជាជនដោយបង្ខំនៅដំណាក់កាលទី៣ (ការជម្លៀសប្រជាជននៅភូមិភាគបូព៌ាទៅភាគភូមិពាយ័ព្យរួមមានខេត្តពោធិ៍សាត់ និង បាត់ដំបងចាប់ពីចុងឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨) និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍សម្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តត្បូងឃ្មុំចំនួន៤៤នាក់ ក្នុងនោះមានស្រី១៩នាក់ នៅអាគារCJCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។