ជឹម យ៉ុម ៖ ឪពុកខ្ញុំធ្លាក់ខ្លួនឈឺស្លាប់ដោយសារធ្វើការងារធ្ងន់ក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ជឹម យ៉ុម អាយុ៥៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្នាយបុណ្យ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ នៅក្នុងរបបខ្មែរក្រហមខ្ញុំនៅកុមារ ដូច្នេះខ្មែរក្រហមប្រើខ្ញុំឲ្យឃ្វាលក្របី និងរៀនអក្សរបានតិចតួចពេលសម្រាកពីឃ្វាលក្របី។ ពេលក្របីស៊ីស្មៅមិនឆ្អែត ហើយទៅស៊ីស្រូវ ពូជីដូនមួយរបស់ខ្ញុំដែលជាកម្មាភិបាលខ្មែរក្រហមវាយខ្ញុំបីខ្សែតីធ្វើឲ្យខ្ញុំឈឺចាប់យ៉ាងខ្លាំង។ ពូរបស់ខ្ញុំមិនអត់ឱនឲ្យខ្ញុំឡើយ