December 2, 2023

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមទទួលបានការសរសើរទៅលើកិច្ចសហការអង្គការជាដៃគូក្នុងការជំរុញការយល់ដឹងអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្នុងដាក់តាំងពិព័រណ៍ស្ដីពីស្នាដៃសិស្សថ្នាក់ទី១២នៃវិទ្យាល័យ ហ៊ុន សែន ស្គន់ និងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤

អស់រយៈពេលជិត៣ឆ្នាំ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលជាសាខារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ត្រូវបានដាក់ឲ្យដំណើរការ និងដើរតួនាទីជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំសម្រាប់សិស្ស-និស្សិត អ្នកស្រាវជ្រាវ និងសាធារណជន ជាពិសេសអ្នកដែលរស់នៅក្នុងខេត្តកំពង់ចាម។  មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបន្តអនុវត្តកិច្ចការងារស្នូលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅតាមមូលដ្ឋាន ក្នុងការចងក្រងឯកសារ អប់រំ និងផ្សព្វផ្សាយឯកសារស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។