មជ្ឈមណ្ឌលផ្សះផ្សាវាលវែង រៀបចំវេទិកាថ្នាក់រៀនស្តីអំពី «សារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ» សម្រាប់យុវជនមកពីស្រុកភ្នំក្រវ៉ាញ
នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានរៀបចំវេទិកាថ្នាក់រៀនស្តីពី «សារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ សម្រាប់យុវជនចំនួន១៧នាក់ ក្នុងនោះស្រី១២នាក់ មកពីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ វេទិកានេះនឹងផ្តល់ការអប់រំដល់យុវជនស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងឈ្វេងយល់អំពីនិយមន័យនៃឧក្រិដ្ឋកម្មឃោរឃៅ