សិស្សានុសិស្សវិទ្យាល័យ ឈីន លាន ហាន់ជ័យ ចូលរួមវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្ត កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)
នៅថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំឡើងវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយមានការចូលរួមពីសិស្សានុសិស្សថ្នាក់ទី១២ ចំនួន៥៥នាក់ មកពីវិទ្យាល័យ ឈីន លាន ហាន់ជ័យ ស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ដើម្បីជំរុញចំណេះដឹងរបស់សិស្សានុសិស្សដែលជាយុវជន-យុវនារីជំនាន់ក្រោយអំពីប្រវត្តិសាស្រ្តខ្មែរក្រហម