November 12, 2023

ស្រាវជ្រាវ

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅឃុំគគរ ស្រុកកំពង់សៀម បន្តទទួលសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បោះពុម្ពដោយព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈ​មណ្ឌល​ឯកសារកម្ពុជា ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៧០០នាក់មកពីភូមិទាំង​៤នៃឃុំគគរ ស្រុកកំពង់សៀម

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំកម្មវិធីពិនិត្យសុខភាពបឋម និងវេទិកាពិគ្រោះយោបល់ផ្នែកសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១២០នៅខេត្តកំពង់ចាម

ចន្លោះពីថ្ងៃទី៨ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំកម្មវិធីពិនិត្យសុខភាពបឋម និងវេទិកាពិគ្រោះយោបល់ផ្នែកសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមសរុបចំនួន១២០ ក្នុងនោះមានប្រុស៤៨នាក់ និងស្រី៧២នាក់ មកពីស្រុកចំនួន៣នៃខេត្តកំពង់ចាម គឺស្រុកជើងព្រៃ ស្រុកព្រៃឈរ និងស្រុកស្រីសន្ធរ។ វេទិកាដែលផ្ដល់ការពិនិត្យសុខភាពបឋម និងពិគ្រោះយោបល់ផ្នែកសុខភាពនេះប្រព្រឹត្តទៅដោយមានការចូលរួមពីវេជ្ជបណ្ឌិត ឡាវ